ផ្ទះ ព័ត៌មានជាតិ ក្ដីសង្ឃឹមកាន...

ក្ដីសង្ឃឹមកាន់តែតិចទៅៗ ចំពោះការបាត់ខ្លួនដ៏អាថ៌កំបាំង ទោះបីប្រតិបត្តិការស្វែងរកនារីអង់គ្លេស នៅតែបន្ត ដូចភ្លៀងរលឹម

0

ព្រះសីហនុ: យោងតាមផេកទីបញ្ជាការជួលមុខ អគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិ សន្តិសុខសម្ហសមុទ្រ បានឲ្យដឹងថា មកដល់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនៅតែបន្តការតាមរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅក្រុងកោះរ៉ុង។

ក្រោមការបញ្ជាផ្ទាល់ពីឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណ:កម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ក្រុមមុជទឹកទីបញ្ជាការជួរមុខ និងកម្លាំងចំនួន ១០រូប នៅតែបន្តចូលរួមសហការ ជាមួយកម្លាំងគណ:បញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរុករកនារីជនជាតិអង់គ្លេសម្នាក់ ឈ្មោះ Amelia Bambridge ភេទស្រី អាយុ២១ឆ្នាំ ដែលបានបាត់ខ្លួននៅលើកោះរ៉ុង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ កន្លងមក៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.