ផ្ទះ ព័ត៌មានជាតិ សូមជៀសឲ្យឆ្ងា...

សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន! យុវជនយុវនារីមួយក្រុម គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ទម្លាក់កញ្ចប់បារីចោល ពេលបើកមើលភ្ញាក់ព្រើត

0

ភ្នំពេញ: កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២២ និង ៣០នាទី មានករណីរក្សាទុក និងជួញដូរសារធាតុញៀនខុសច្បាប់ នៅចំណុចដីឡូត៍ ផ្លូវលំ ក្រុមទី២ ស្ថិតភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ ឈ្មោះ ហ៊ សៀកលីម ភេទស្រី អាយុ ១៩ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិអណ្ដូង១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
២/ ឈ្មោះ រ៉េន សំអាន ហៅយាំង ភេទប្រុស អាយុ ២៣ ឆ្នាំមុខរបរ មិនប្រាកដ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
៣/ ឈ្មោះ ចាន់ធឿន ស្រីលៀង ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរ លក់បង្អែម មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូតបាន៖
-ក្រាមសថ្លាចំនួន ៤ កញ្ចប់ថង់ធំល្មម។
-ម៉ូតូមួយគ្រឿងម៉ាក ហុនដា C១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-9909 មានលេខតួនិងលេខម៉ាស៊ីន ND110ME-8008045

ដំណើររឿង៖ មុនពេលកើតហេតុ សមត្ថកិច្ចបានចុះល្បាត ក្នុងភូមិសាស្ត្រខាងលើ ខណ:មកដល់ចំណុចកើតហេតុ ប្រទះឃើញជនសង្ស័យកំពុងឈរ កម្លាំងមន្ត្រីជំនាញបានចូលក្បែរ ភ្លាមនេះជនសង្ស័យទី១ទម្លាក់កញ្ចប់បារីចោល បន្ទាប់មកសមត្ថកិច្ចរើសយកទៅមើលឃើញមានក្រាមសថ្លាចំនួន ៤កញ្ចប់ សង្ស័យជាសារធាតុញៀន ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមនីតិវិធីច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.