ផ្ទះ ព័ត៌មានជាតិ សង្គ្រាមស្មេហ...

សង្គ្រាមស្មេហ៍ដ៏សាហាវមួយ ចុងបញ្ចប់អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះរត់គេចដោយសុវត្ថិភាព

0

សៀមរាប: កាលពីវេលាម៉ោង ២៣ និង ៣៥នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុច កន្លែងលក់សាច់ក្រកគោអាំង ទល់មុខហាង សែនមនោររម្យក្លាស់សិក ស្ថិតភូមិតាវៀន សង្កាតសាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ កឹម ចាន់វាសនា​ ភេទប្រុស អាយុ ១៧ ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិវៀន សង្កាត់សាលាកម្រើក ក្រុងសៀមរាប។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះនិងបក្ខពួកអង្គុយហូបសាច់ក្រកគោអាំង ក្បែរនឹងក្រុមជនសង្ស័យដែលស្រឡាញ់សង្សារខ្លួន ត្រង់ចំណុចខាងលើ ពេលកំពុងហូបមានចិត្តប្រចណ្ឌ ក៏កើតជម្លោះពាក្យសម្ដីឈានដល់ កាប់ចាក់គ្នា បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ លើដើមដៃ កដៃ កំភួនង និង លើគន្លាក់ដៃបទខាងឆ្វេង ដេរអស់ជាច្រើនថ្នេរ បន្ទាប់មកក្រុមជនសង្ស័យបានជិះម៉ូតូម៉ាក វ៉េវ ពណ៌ខៀវចម្រុះ បំពាក់ស៊ីមាំងបំពងសំលេង រត់គេខខ្លួនបាត់អស់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកំណត់ហេតុ ស្រាវជ្រាវរកជនសង្ស័យ ដែលរត់គេចខ្លួន ដើម្បីចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.