ផ្ទះ ព័ត៌មានជាតិ ផ្អើលទាំងព្រឹ...

ផ្អើលទាំងព្រឹក! យុវជនម្នាក់បាត់ពីផ្ទះមួយសន្ទុះ ស្រាប់តែប្រទះឃើញចងកលើដើមស្ដៅ

0

បាត់ដំបង: នៅវេលាម៉ោង ៥និង០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងដីស្រែរបស់ឈ្មោះ សុខ ឡាន់ ភេទស្រី អាយុ ៦៥ឆ្នាំ ក្រុមទី៧ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ សុំ មករា ហៅញ៉ាញ់ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរ ធ្វើស្រែ។

តាមការបំភ្លឺរបស់ឈ្មោះ ប៉ាក សុខុម ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុប្រាប់ថា នៅថ្ងែកើតហរតុ វេលាម៉ោងប្រហែល ៥ជាងជិតភ្លឺឈ្មោះ រស់ រី ភេទស្រី រស់នៅភូមិឃុំជាមួយគ្នា បានប្រាប់ខ្លួនថា ឲ្យជួយមើលនៅវាលស្រែឃើញមនុស្ស ឬទីងមោងពេលដែលខ្លួនមើលឃើញហើយប្រាប់ថា មិនមែនទីងមោងទេគឺមនុស្សរួចក៏នាំគ្នាទៅមើលទើបស្គាល់ឈ្មោះ សុំ មករា ហៅញ៉ាញ់ ដែលត្រូវជាក្មួយបង្កើតរបស់ខ្លួនបានចងកនៅលើដើមស្តៅ រួចនាំគ្នាស្រាយទម្លាក់ចុះមក ដើម្បីជួយសង្រ្គោះក្រែងមានសង្ឃឹមរស់វិញ ដោយសពនេះនៅទន់នៅឡើយ ពីព្រោះទើបតែបាត់វេលាម៉ោងប្រហែល៤ជិតភ្លឺហើយ។

បញ្ជាក់៖ ជនរងគ្រោះរូបនេះពីមុនមកធ្លាប់ប្រើប្រាស់គ្រឿងញៀន ដោយឪពុកធ្លាប់យកទៅពេទ្យប្រាប់ថាប្រើប្រាស់គ្រឿងញៀនច្រើន ទើបបណ្តាលឲ្យប៉ះពាល់ខួរក្បាលហើយខ្លួន និងឪពុកម្តាយធ្លាប់ហាមឃាត់អប់រំដែរ ប៉ុន្តែវាមិនស្តាប់ហើយលួចជក់ថ្នាំញៀនរហូតដល់ខូចខួរក្បាល។
នៅក្នុងសីហាឆ្នាំ២០១៩ ជនរងគ្រោះធ្លាប់បានជិះម៉ូតូទៅកន្លែងប្អូនធ្វើកម្មករនៅឯភ្នំពេញ ដោយយកម៉ូតូនិងទូរស័ព្ទឲ្យប្អូនស្រី ពេលទៅដល់កន្លែងប្អូនស្រីធ្វើការនៅរាជធានីភ្នំពេញ បានមួយសន្ទុះក៏បានចេញបាត់ពីកន្លែងប្អូនស្រីនោះវិញ ហើយឪពុកក៏បានឡើងទៅតាមរកនៅភ្នំពេញអស់រយ:ពេលមួយសប្តាហ៍ តែមិនឃើញកូនទេក៏ត្រឡប់មកផ្ទះវិញ ប៉ុន្តែកូនរបស់គាត់បានមកដល់ផ្ទះមុនដោយដើរតាមរ៉បបង្គោលភ្លើងដែកហើយឪពុកម្តាយធ្លាប់និមន្តព្រះសង្ឃសូត្រមន្តរំដោះគ្រោះឲ្យក្រោយមកក៏ធ្លាប់ដើរទៅដេកតាមព្រៃបាត់មួយយប់លុះព្រឹកឡើងទើបត្រឡប់មកផ្ទះវិញ។ លុះដល់ថ្ងៃកើតហេតុស្រាប់តែឃើញសពជនរងគ្រោះ ចងកនៅលើដើមស្តៅចម្ងាយប្រមាណ ១៥០ម៉ែត្រពីក្រោយផ្ទះ។

សន្និដ្ឋាន៖ សពជនរងគ្រោះពិតជាធ្វើអត្តឃាត(ចងកដោយខ្លួនឯង)។

ករណីនេះសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.