ផ្ទះ ព័ត៌មានជាតិ បង្កាត់ភ្លើងប...

បង្កាត់ភ្លើងបង្ហុយត្រីបណ្តាលឲ្យឆាបឆេះផ្ទះមួយខ្នង និងទ្រព្យសម្បត្តិទាំងស្រុង នៅស្រុកកំពង់ស្វាយ

0

កំពង់ធំ: នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ស្ថិតក្នុងភូមិនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះឈ្មោះ ប៉ាន់ ហូ ភេទប្រុស អាយុ ៦៥ឆ្នាំ។

មូលហេតុ៖ ម្ចាស់ផ្ទះបង្កាត់ភ្លើងបង្ហុយត្រីបណ្តាលឲ្យឆាបឆេះពីរោងឆ្អើត្រីរាលមកដល់ផ្ទះ។

ប្រភេទសំណង់ផ្ទះធ្វើអំពីឈើដំបូលប្រក់ស័ង្កសី រនាបក្តារ ជញ្ជាំងក្តារ ទំហំ០៦ម៉ែត្រx១៣ម៉ែត្រ។

ខូចខាត៖
-ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៦ម៉ែត្រx១៣ម៉ែត្រ
-ឆេះរោងឆ្អើត្រីមានបែត្រីខាងក្រោយទំហំ២.៥ម៉ែត្រx៦ម៉ែត្រ ចេញត្រីឆ្តោចំនួន៤០០០ក្បាល
-ឆេះបែគ្មានត្រីទំហំ២ម៉ែត្រx៣ម៉ែត្រ
-សំបកបាឡាជ័រចំនួន០២គ្រឿងភ្ជាប់ដោយម៉ាស៊ីនម៉ាកឆ្លាម០១គ្រឿងនិងម៉ាកហុងដា០១គ្រឿង
-ម៉ាស៊ីនភ្លើងចំនួន០១គ្រឿង
-ម៉ាស៊ីនកិនត្រីចំនួន០១គ្រឿង
-ត្រីឆ្អើចំនួន១០០០០ចង្កាក់
-ប្រាក់រៀលចំនួន៥,០០០,០០០រៀល
-អាគុយចំនួន០៣
-ផ្ទាំងសូឡាចំនួន០២
-ទូរទស្សន៍ចំនួន០១គ្រឿងនិងធុងបាស់ចំនួន០២
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ករណីអគ្គិភ័យខាងលើ ពុំបណ្តាលឲ្យរងរបួសមនុស្ស និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ មិនបានចេញអន្តរាគមន៍នោះទេ មូលហេតុព័ត៌មានយឺតយ៉ាវ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.