ផ្ទះ ព័ត៌មានជាតិ លោកអ្នកឈ្នះរង...

លោកអ្នកឈ្នះរង្វាន់២៥០០០ដុល្លារ ផ្ញើរតាមវីងអស់៣ពាន់ដុល្លា ទើបដឹងថាបាញ់បោកគេ

0

ភ្នំពេញ: កម្មការនីរោងចក្រម្នាក់ ចាញ់ល្បិចក្រុមផ្ញើរសារ លោកអ្នកឈ្នះរង្វាន់២៥០០០ដុល្លារ សុំលុយខ្លះទៅរត់ការ វេរលុយតាមវីង អស់៣ពាន់ដុល្លារ បែកធ្លាយរឿង ភ្ញាក់ខ្លួនដឹងថា ចាញ់បោកគេហើយ ក្រុមគ្រួសារនាំទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ប៉ូលិស កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ រ៉ូ សុខលាភ អាយុ១៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។ ចំណែកលុយខាតបង់ ចាញ់បោក ជនបោកប្រាស់ អស់ចំនួន៣ពាន់ដុល្លា បន្សល់ទុក បានត្រឹមកន្ទុយសន្លឹកវេលុយ ជាភស្តុតាង ។

តាមការរៀបរាប់ ពីនារីរងគ្រោះ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ មានទូរស័ព្ទហៅចូលមកនាង ដោយប្រាប់ថា លោកអ្នកឈ្នះរង្វាន់ធំ ២៥០០០ដុល្លារ (ពីរម៉ឺនប្រាំពាន់ដុល្លារ) តែខាងក្រុមហ៊ុន តម្រូវឲ្យលោកអ្នកចំណាយលុយខ្លះ ដើម្បីរត់ការ ឈានដល់បើក លុយរង្វាន់មហាសាល។

នាងបន្តទៀតថា ខំតែជឿ គ្រាដែលឮថា ឈ្នះរង្វាន់មហាសាល សឹងមិនបាច់ ធ្វើការទៀតទេ (២៥០០០$) ខ្ចីលុយបងប្រុសនៅឯស្រុកផងលុយខ្លួនឯង ខំសន្សំផង ផ្ញើរលុយថ្លៃសេវារត់ការ តាមវីងផង តាមទ្រូម៉ាន់នីផង សរុបអស់៣ពាន់ដុល្លា នៅល្ងាចទី៣០ លុះមកដល់ព្រឹកថ្ងៃទី៣១ នេះ លេខរបស់ជនអនាមិក ដដែលទូរស័ព្ទមកទាមទារឲ្យផ្ញើរលុយទៀត នាងទូរស័ព្ទទៅរកខ្ចីលុយបងប្អូន នៅឯស្រុក ទើបបែកធ្លាយរឿង ដឹងថាចាញ់បោកគេហើយ ៣ពាន់ទៅបាត់ ដោយសុវត្តិភាព បានត្រឹកាន់កន្ទុយ វីង ទ្រូម៉ាន់ មកប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍ ។

នារីរងគ្រោះក្រោយពីដឹងថា ខ្លួនចាញ់បោកគេហើយ ត្រូវបានក្រុមគ្រួសារ នាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីបញ្ចេញកណ្តាប់ដៃ តាមចាប់ជនខិលខូច បោកប្រាស់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.