ផ្ទះ ព័ត៌មានជាតិ ជនជាតិចិន បើក...

ជនជាតិចិន បើករថយន្តម៉ាស្តា បត់ឆ្វេងបុកម៉ូតូស្កុបពីស្របទិសគ្នា បណ្ដាលឲ្យរបួសធ្ងន់៣នាក់ម្តាយកូន

0

ភ្នំពេញ: រថយន្តម៉ាស្តាមួយគ្រឿង បើកបរដោយបុរស ជនជាតិចិន មិនប្រយ័ត្ន បត់ឆ្វេងទៅបុកពីក្រោយម៉ូតូស្កុបពីស្របទិសគ្នា បណ្តាលឲ្យស្ត្រី៣នាក់ម្តាយកូនរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-5882 បើកបរដោយបុរសជនជាតិចិន ពីលិចទៅកើត ដល់ចំណុចខាងលើ បត់ឆ្វេង ជ្រុលទៅបុកពីក្រោយម៉ូតូ ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-8556 បណ្តាលឲ្យរងរបួសធ្ងន់ស្ត្រី៣នាក់ម៉ែកូន ។

ក្រោយកើតហេតុភ្លាមៗ ស្ត្រីរងគ្រោះ ត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ កាល់ម៉ែត ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.