ផ្ទះ ព័ត៌មានជាតិ កុងតឺន័រដឹកដែ...

កុងតឺន័រដឹកដែករមូ៣០តោន បើកធ្លាក់កង់ក្រោយ បណ្ដាលឲ្យចូលរណ្តៅ ប៊ិះទៅហើយ

0

ភ្នំពេញ: រថយន្តកុងតឺន័រមួយគ្រឿង ដឹករមូដែកចំនួន៣ដុំស្មើ នឹង៣០តោន បត់យកចង្កូតមិនផុត ព្រោះឡានវែងពេក បានធ្លាក់កង់ក្រោយ ចូលរណ្តៅទឹក នៅចិញ្ចើមផ្លូវ បណ្តាលឲ្យផ្អៀងមួយចំហៀងប៊ិះក្រឡាប់ កាត់ទទឹងផ្លូវ បង្កឲ្យកកស្ទះចរាចរណ៍ កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

រថយន្តខាងលើម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2294 ដឹករមូដែកចំនួន៣ដុំ ស្មើ៣០តោន ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រពីកើតទៅលិច មកដល់កែងផ្លូវជាតិលេខ៣ បានបត់ឆ្ពោះទៅជើង ផុតក្បាលរថយន្តហើយ បែរជាធ្លាក់កង់ក្រោយខាងស្តាំ បណ្តាលឲ្យរថយន្ត ផុងកង់បណ្ដាលឲ្យផ្អៀងប៊ិះក្រឡាប់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ និងហៅរករថយន្ត ស្ទូចមកលើកបង្ហើប រមូដែក ដើម្បីឲ្យរថយន្តកុងតឺន័របើកចេញពីរណ្តៅទឹក ។

បើតាមប្រជាពលរដ្ឋ រស់នៅចំណុចភូមិខាងលើ បានឲ្យដឹងថា ចំណុចផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ខាងលើ ទាំងសងខាង ផ្នែកចិញ្ចើម ផ្លូវជារណ្តៅទឹកទៅហើយ ជម្រៅជ្រៅ ដែលនាំឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញយ ហ៊ានតែបើកធ្លាក់ផ្លូវនោះ គឺឡើងមិនរួចទេ បើម៉ូតូគឺដួល ឯរថយន្តវិញគឺជាប់តែម្ដង៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.