ផ្ទះ ព័ត៌មានជាតិ សូមជៀសឲ្យឆ្ងា...

សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន! ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ភ្នំពេញ: នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៥ និង០០នាទីល្ងាច នៅចំណុចផ្លូវជាតិ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ល្បាតក្នុងភូមិសាស្ត្រ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ សារធាតុញៀន ដោយខុស ច្បាប់ និងរក្សាទុកដែកទំពុះទង់។

ជនសង្ស័យឈ្មោះ ឃិត រាសី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (ឃាត់ខ្លួនថ្ងៃទី ៣០.១០.២០១៩ ម៉ោង ១៩និង៤០នាទី)។

វត្ថុតាងដកហូតបាន រួមមាន៖
-មធ្យោបាយម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរី ០១៥ ពាក់ស្លាកភ្នំពេញ 1FF-0290
-ជញ្ជីងសម្រាប់ថ្លឹងចំនួន ១គ្រឿង
-ខ្សៀរចំនួន១
-ដែកកេះចំនួន១
-ថង់ផ្លាស់ស្ទិចចំនួន១០។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំបញ្ជូនទៅតុលារការចាត់ការតាមនិតិវិធីច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.