ផ្ទះ ព័ត៌មានជាតិ រថយន្តក្រុមហ៊...

រថយន្តក្រុមហ៊ុន«ជីធម្មជាតិ ភ្នំពេជ្រ» ប៉ះគ្នាជាមួយរថយន្ត១គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ

0

បន្ទាយមានជ័យ:​ នៅវេលាម៉ោង ១២ និង ២៥នាទី​ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តជាមួយរថយន្ត តាមបណ្ដោយផ្លូវជាតិលេខ ១៥៦ ត្រង់ចំណុចមុខវត្តចក ស្ថិតភូមិចក ឃុំរហាតទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក កាមេរី ស៊េរីឆ្នាំ១៩៩៥ ពណ៌បៃតង មកដល់ចំណុចកើតហេតុបានបុកពេញទំហឹងជាមួយ រថយន្ត១គ្រឿងទៀត របស់ក្រុមហ៊ុន ជីធម្មជាតិ ភ្នំពេជ្រ ពាក់ស្លាកលេខ កណ្ដាល 2A-8690 បើកបរក្នុងទិសដៅខ្វែងគ្នា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង សំណាងគ្មានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទុករក្សាទុក នៅប៉ុស្តិ៍នគរបាលដើម្បីដោះស្រាយគ្នាតាមច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.