ផ្ទះ ព័ត៌មានជាតិ Update៖ ពេលនេ...

Update៖ ពេលនេះ រកឃើញសាកសពស្ត្រីជនជាតិអង់គ្លេសហើយ បន្ទាប់ពីបាត់ខ្លួនជាច្រើនថ្ងៃ

0

ព្រះសីហនុ: ទីបំផុតទៅស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបាត់ខ្លួននៅកោះរ៉ុង ជាច្រើនថ្ងៃកន្លងមក បានរកឃើញសាកសពហើយ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកោះស្តេច ចម្ងាយពីកោះរ៉ុងប្រមាណជាង៤០ម៉ាយ នារសៀលថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៩ លើលម្ហសមុទ្រ។

ក្រោយរកឃើញ សាកសពត្រូវបានសមត្ថកិច្ច រៀបចំដឹកជញ្ជូននាំមកកាន់កំពង់ផែ ក្រុងព្រះសីហនុ ដើម្បីធ្វើការងារបន្តតាមនិតិវិធី។

មូលហេតុនៃការស្លាប់របស់ស្ត្រីរងគ្រោះ នៅមិនទាន់ដឹងនោះទេ ដោយរង់ចាំការធ្វើកោសល្យវិច័យសិន។

ជនរងគ្រោះឈ្មោះ Amelia Bambridge ភេទស្រី អាយុ២១ឆ្នាំ បានបាត់ខ្លួននៅលើកោះរ៉ុង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ កន្លងមក៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.