ផ្ទះ ព័ត៌មានជាតិ Update៖ សាកសព...

Update៖ សាកសពស្រ្តី ជនជាតិ អង់គ្លេស មានឈ្មោះ Amelia Bambridge ដឹកយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំធ្វើកោសល្យវិច្ច័យបន្ត

0

ព្រះសីហនុ: ប៉ុស្តិ៍នគរបាលកំពង់ផែរអន្តរជាតិខេត្តព្រះសីហនុ នាវេលាម៉ោង៦និង២០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ មានអូប័រដឹកសាកសពស្រ្តី ជនជាតិ អង់គ្លេស Amelia Bambridge ឆ្លងកាត់កំពង់ផែរអន្តរជាតិខេត្តព្រះសីហនុ។
នគរបាលអន្តោប្រវេសន្តបានឲ្យដឹងថា សាកសពស្រ្តី ជនជាតិ អង់គ្លេស មានឈ្មោះ Amelia Bambridge អាយុ ២១ឆ្នាំ ត្រូវបានទទួលយកដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ លោក ហែម សុខខេង និងគ្រួសារសព ដើម្បីយកសាកសពទៅតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំធ្វើកោសល្យវិច្ច័យបន្ត៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.