ផ្ទះ ព័ត៌មានជាតិ រន្ធត់ណាស់! រ...

រន្ធត់ណាស់! រថយន្តបុកម៉ូតូបណ្តាលឲ្យកូនស្រីស្លាប់ចំណែកម្តាយរងរបួសធ្ងន់

0

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យ កូនស្រីបានស្លាប់ភ្លាមៗនិងម្តាយរងរបួសធ្ងន់បន្ទាប់ពីរថយន្តបុកម៉ូតូ កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ២២-២៣
នៅចំនុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុ មានរថយន្ត០១
គ្រឿង ម៉ាកHYUNDAI ពណ៍ស-ខៀវ ប្រភេទដឹកត្រី ពាក់ស្លាកលេខ ភ្នំពេញ 3E-9716
បើកបរដោយជនមិនស្គាល់អត្តសញ្ញាណទិសដៅពី អ្នកលឿង ភ្នំពេញទៅលុះពេលមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូ០១គ្រឿង ម៉ាកHONDA CUB 50ពណ៍ខៀវចាស់ស្លាកលេខភ្នំពេញ 1CP-6762 បើកបរដោយឈ្មោះ ជាវ ដានី ភេទស្រី អាយុ៤៥ឆ្នាំមានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មានអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ សុខ នីតា ភេទស្រីអាយុ២៨ឆ្នាំមានទីលំនៅភូមិឃុំជាមួយគ្នា ត្រូវជាកូនអ្នកបើកម៉ូតូ (មានទិសដៅផ្ទុយ)គ្នាបណ្តាលឲ្យឈ្មោះ
ជាវ ដានី របួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញុ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញផ្នែចរាចរណ៍ស្រុកកៀនស្វាយធ្វើការវាស់វែងរួចយកវត្ថុតាងទៅអធិការស្រុកកៀនស្វាយបន្តនិតិវិធីដើម្បីរងចាំការដោះស្រាយ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.