ផ្ទះ ព័ត៌មានជាតិ ចោរអស់លក្ខណ៍!...

ចោរអស់លក្ខណ៍! លួចម៉ូតូហើយ រត់រួចបានមួយថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ក្រចេះ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ករណីលួចម៉ូតូ ស្ថិតភូមិថ្នល់ ឃុំស្វាយជ្រ:​ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

ជនសង្ស័យទាំង ៣រួមមាន៖
១/ឈ្មោះ ឆក សីហា ហៅក្តាម អាយុ ២០ ឆ្នាំ។
២/ឈ្មោះ សៅ ភាព ភេទប្រុស អាយុ ២៤ ឆ្នាំ។
៣/ឈ្មោះ យ៉ត នួន ភេទប្រុស អាយុ ២០ ឆ្នាំ។
អ្នកទាំង ៣រស់នៅភូមិគ្រង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ដំណើររឿង៖ កាលពីវេលាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានកាន់បំពង់ទីប ឆ្មក់វាយក្បាលជនរងគ្រោះ គំរាមកំហែងយកម៉ូតូហើយរត់គេចខ្លួនបាត់ អំឡុងពេលជនរងគ្រោះកំពុងតែជិះម៉ូតូតែម្នាក់ឯង បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.