ផ្ទះ ព័ត៌មានជាតិ នារីអ្នកលក់សា...

នារីអ្នកលក់សាច់ក្រកគោអាំងមានមន្តស្នេហ៍ បណ្ដាលឲ្យយុវជន២ក្រុមបើកឆាកកាប់ចាក់គ្នា ដោយសារសម្រស់នាង

0

សៀមរាប: កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣៥នាទីយប់ មានករណីវ៉ៃគ្នាដោយសារភ្លើងប្រច័ណ្ឌ រវាងយុវជន២ក្រុម ត្រង់ចំណុចកន្លែងលក់សាច់ក្រកគោអាំង ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានជនមិនស្គាល់ចំនួន ៤នាក់ ​សុទ្ធតែប្រុសៗ ជិះម៉ូតូម៉ាក វ៉េវ ពណ៌ខៀវ បំពាក់បំពង់ស៊ីម៉ាំងបំពងសំឡេង ស្រាប់តែមានយុវជនម្នាក់អាយុ ១៨ឆ្នាំ សម្បុរខ្មៅ ស្គម បានយកកាំបិតទៅកាប់លើជនរងគ្រោះឈ្មោះ គឹម ចាន់វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិកើតហេតុខាងលើ បណ្ដាលឲ្យរងរបួសដៃ ដេរច្រើនថ្នេរ ខណ:ពេលជនរងគ្រោះកំពុងអង្គុយហូបសាច់ក្រកអាំង ដែលជាកន្លែងសង្សាររបស់គេលក់។

មូលហេតុ៖ ដោយសារយុវជនទាំង២ក្រុម ស្រឡាញ់នារីអ្នកលក់សាច់ក្រកគោអាំង។

ក្រោយពេលកើតហេតុជនបង្កនាំគ្នារត់គេចបាត់ស្រមោល ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ករណីនេះសមត្ថកិច្ច កំពុងសា្រវជ្រាវរក និងចាប់ខ្លួនអ្នកបង្កយកមកដោះស្រាយតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.