ផ្ទះ ព័ត៌មានជាតិ សូមប្រុងប្រយ័...

សូមប្រុងប្រយ័ត្ន! ករណីចាក់សាំងក្បែរចង្ក្រានហ្គាស ឆាបឆេះតូបលក់ដូរទាំងយប់

0

តាកែវ: កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីយប់ មានករណីអគ្គិភ័យឆេះតូបលក់ចាប់ហួយ នៅភូមិត្រពាំងរការ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។

ម្ចាស់តូបឈ្មោះ ឈ្នោង ស្រី ភេទស្រី អាយុ ៥៦ឆ្នាំ ដែលមានទំហំ ២,៥០ម៉ែត្រ x ៣,៥០ម៉ែត្រ ធ្វើអំពីជញ្ជាំងសង្កសី ប្រក់ដំបូលស័ង្កសី ។
សម្ភារ:ខូចខាតមាន អីវ៉ាន់ចាប់ហួយគ្រប់មុខ សរុបជាប្រាក់ ២,៩០០ដុល្លារ ។

មូលហេតុ៖ ចាក់សាំងដាក់បីដុងក្បែរចង្ក្រានហ្គាស់ កំពុងដាំទឹក ឆាបឆេះសាំងតែម្តង ករណីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។ អគ្គិភ័យបានរលត់ដោយមានការជួយពន្លត់ពីកម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋរលត់ជាស្ថាពរមិនមានរាលដាលដល់ផ្ទះអ្នកជិតខាង៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.