ផ្ទះ ព័ត៌មានជាតិ ផឹកចំស្រាកាច​...

ផឹកចំស្រាកាច​! ខឹងបងថ្លៃតមាត់ កើតកំហឹង ទាញកាប់បិតដេញកាប់ ផ្អើលអស់អ្នកជិតខាង

0

កណ្ដាល: កាលពីថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ១០នាទី មានករណីប្រើប្រាស់អំពើហិង្សារខុសច្បាប់មួយកើតឡើង ស្ថិតភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ នៅ វណ្ណះ ហៅខ្មៅ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ។
ជនរងគ្រោះឈ្មោះ ម៉ាក ផល្លី ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ត្រូវជាបងថ្លៃ)។
ទាំង២នាក់ រស់នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

វត្ថុតាងដកហូតបាន៖
-សំបកដបស្រាបៀរ អាន់ឆ័រ ចំនួន ១ដប(ដបតូច) ពណ៌ខ្មៅ បិតផ្លាកក្រហម ខៀវ
-កាំបិទផ្គាក់ ០១ដើម ផ្លែដែក ដងឈើ ប្រវែង ០.៦៥ម៉ែត្រ
-អំបែងក្បឿង ចំនួន ០១ដុំ ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះកំពុងធ្វើម្ហូបនៅផ្ទះបាយ រីឯជនសង្ស័យអង្គុយផឹកស្រាជាមួយមិត្តភ័ក្ត ខណ:នោះជនសង្ស័យបានជេរប្រមាថ ទៅលើជនរងគ្រោះ ឮដូចនេះ ជនរងគ្រោះបានជេរទៅវិញ ធ្វើឲ្យជនសង្ស័យកើតកំហឹង យកដុំថ្មគប់ទៅលើជនរងគ្រោះតែមិនត្រូវ ហើយបានជេរប្រមាថដល់ឪពុកម្ដាយជនរងគ្រោះថែមទៀត ព្រមទាំងដេញជនរងគ្រោះចេញពីផ្ទះរបស់ខ្លួន អំឡុងពេលនោះប្ដីរបស់ជនរងគ្រោះបាមចូលមកឃាត់តែជនសង្ស័យមិនព្រមស្ដាប់ ស្ទុះយកដបស្រាគុបទៅលើជនរងគ្រោះ ចំស្មងជើងខាងឆ្វេង បណ្ដាលឲ្យរងរបួស បន្ទាប់មកជនសង្ស័យបានយកកាំបិតដេញកាប់ជនរងគ្រោះទៀត តែត្រូវប្ដីជនរងគ្រោះជាប់កាំបិតទាន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ឃាត់ខ្លួនជនសង្ស័បញ្ជូនទៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.