ផ្ទះ ព័ត៌មានជាតិ គ្រូមើលសន្លឹក...

គ្រូមើលសន្លឹកបៀរម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅទីតាំងល្បែងស៊ីសងមួយកន្លែង

0

ភ្នំពេញ: នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុម ៥ភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ចុះធ្វើការស្រាវជ្រាវ បង្ក្រាបនូវល្បែងស៊ីសងមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។

ជនសង្ស័យទី១ ឈ្មោះ សំ ហៅតាខ្លា ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរមេអាប៉ោង ស្នាក់នៅក្រុម៥ ភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងទីឈ្មោះសឹង សុមិត ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរគ្រូមើលសន្លឹកបៀ ស្នាក់នៅក្រុម ៥ភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

វត្ថុតាងដកហូតបានរួមមាន៖ ដូចជាមេមេអាប៉ោង ចាន និងសម្ភារ:ជាច្រើនទៀត។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ ត្រូវបាននាំយកទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.