ផ្ទះ ព័ត៌មានជាតិ ទាហានប្រតិបត្...

ទាហានប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ បើករថយន្តលឿនហោះធ្លាក់ផ្លូវកោង រងរបួសធ្ងន់ស្រាលច្រើននាក់

0

ពោធិ៍សាត់: នៅថៃ្ងទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៤៦នាទីរសៀល លើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវកោងលាំងត្រាច សិ្ថតក្នុងភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលមានចំនួន ០៤នាក់ ប្រុស។

ក្នុងនោះរបួសធ្ងន់ចំនួន ០៣នាក់ របួសស្រាលម្នាក់មាន៖
១/ឈ្មោះ ម៉ឹក ចេង មុខងារនាយរងសេនាធការយោធាខេត្តពោធិ៍សាត់។
២/ឈ្មោះ ឃួន សារុំ មុខងារ នាយ ក២ ខេត្តពោធិ៍សាត់។
៣/ឈ្មោះ នាយសំណង់ អន រិទ្ធ មុខងារមន្រ្តីយោធាខេត្តពោធិ៍សាត់។
៤/ឈ្មោះ ញាណ ផា មុខងាររងយោធាស្រុកភ្នំក្រវាញ។

បញ្ជាក់៖ ក្នុងចំណោមអ្នកទាំង ៤ មិនដឹងថាអ្នកណាជាអ្នកបើករថយន្តឡើយ។

រថយន្តរងគ្រោះម៉ាក ISUZU ពាក់ស្លាកលេខ ខេមរភូមិន្ទ២-០៩៣៣ ពណ៌តេ្រអ៊ី ធើ្វចរាចរណ៍ពីត្បូងទៅជើងមានល្បឿនលឿន មកដល់ចំណុចកើតហេតុ បត់តាមផ្លូវកោងមិនទាន់ក៏ជ្រុលធ្លាក់ខុសផ្លូវក្រឡាប់តែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចកម្លាំងប៉ុស្តិ៍ ចុះដល់ទីតាំងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ចំណែករថយន្ត ត្រូវបានប្រគល់ឲ្យទៅអង្គភាពសឹករងខេត្តពោធិ៍សាត់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.