ផ្ទះ ព័ត៌មានជាតិ បើកឆាកខែថ្មី!...

បើកឆាកខែថ្មី! ម៉ូតូ ១គ្រឿងចាប់ហ្រ្វាំងមិនជាប់ ជ្រុលទៅបុករថយន្ត Lexus បណ្ដាលឲ្យរងរបួសធ្ងន់

0

ភ្នំពេញ: នៅវេលាម៉ោង ៩ និង ២០នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្តោយផ្លូវR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក Lexus ES300h ទិសដៅពីកើតទៅលិច មកដល់ផ្លូវចូលការដ្ឋាន Flati Ron ធ្វើការបត់ធ្វេង ភ្លាមនោះក៏មានម៉ូតូម៉ាក MD បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា ចាប់ហ្រ្វាំងមិនជាប់ បានបុករថយន្ត Lexus ពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ បាក់ប្រអប់ដៃ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងធ្វើការវាស់វែង​ យកវត្ថុតាងទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.