ផ្ទះ ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួនកម្មកររោងចក្រ ជា រួយ ហ្វេន ម្នាក់ពីបទជួញដូរគ្រឿងញៀន

0

កណ្ដាល: នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១និង១០នាទី ត្រង់ចំណុចមុខក្រុមហ៊ុន ជា រួយ ហ្វេន ស្ថិតក្នុងភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលព្រេជ បានស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់តាមដីការបស់សាលាដំបូងខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ សារិន្ទ រិទ្ធី ហៅ ម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ជា រួយ ហ្វេន មានទីលំនៅភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ.២៦០ ដក.ចខ/១៧ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ របស់លោក ផូង វណ្ណ ចៅក្រម ជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល។

ត្រូវចោទពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅភូមិទួលសេរីឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧។

ចំពោះករណីនេះសមត្ថកិច្ចជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.