ផ្ទះ ព័ត៌មានជាតិ កុំចេះតែហ៊ាន!...

កុំចេះតែហ៊ាន! រត់គេចខ្លួនមកជាយូរ ស្មានតែមិនអី ចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ច

0

ត្បូងឃ្មុំ: នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានចុះកិច្ចប្រតិបត្តិការ អនុវត្តន៍ដីកាលេខ១១០ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យឈ្មោះ ម៉ូវ ហឿង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី១ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច​ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដើម្បីចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.