ផ្ទះ ព័ត៌មានជាតិ អាសូរណាស់! ក្...

អាសូរណាស់! ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ និងមនុស្ស២នាក់ទៀត ត្រូវរថយន្តបាក់ជន្ទាសទប់ស៊ីទែនគៀបជាប់ក្នុងកាប៊ីន

0

កំពង់ស្ពឺ: កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង២៥នាទីយប់​ មានករណីរថយន្តបាក់ជន្ទាសទប់ស៊ីទែន នៅលើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៥៥-៥៦ ស្ថិតក្នុងភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ការ៉ុត ពាក់ស្លាកលេខ ភ្នំពេញ 3E-6398 មានសណ្តោង រ៉ឺម៉កដឹកស៊ីទែនពីលើ (រថយន្តឯកជន) បើកបរដោយឈ្មោះ សុខ ធៀន ភេទប្រុស អាយុ ៤២ឆ្នាំ (រត់គេចខ្លួនបាត់) អ្នករួមដំណើរជាមួយចំនួន ៣នាក់៖
១/ឈ្មោះ សុខ យំ ភេទស្រី អាយុ ៤៦ឆ្នាំ (របួសស្រាល)។
២/ឈ្មោះ រ៉េត យុត្រា ភេទប្រុស អាយុ ២៥ឆ្នាំ (របួសស្រាល)។
៣/ឈ្មោះ ហឿន នីតា ភេទស្រី អាយុ ៩ឆ្នាំ (របួសធ្ងន់ )។
អ្នកទាំង ៣រស់នៅភូមិត្បែង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកបរមកពីលិចទៅកើត លុះទៅដល់ចំណុចកើតហេតុខាងលើ រថយន្តបានបាក់ជន្ទាសផ្នែកខាងមុខ បណ្តាលឲ្យស៊ីទែនរុញមកបុកនិងកាប៊ីនរថយន្តផ្នែកខាងមុខ បង្កឲ្យរបួសមនុស្សចំនួន ៣នាក់ ស្រី ២នាក់ គៀបជាប់ខាងក្នុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងជួយសម្រួលចរាចរណ៍ និងហៅរថយន្តសង្រ្គោះដឹកជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តម្ចាស់កំពុងទាក់ទងរថយន្តស្ទូច៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.