ផ្ទះ ព័ត៌មានជាតិ កង់បី ពន្លះគ្...

កង់បី ពន្លះគ្នាជាមួយម៉ូតូធំ បណ្ដាលឲ្យរបួនមនុស្ស ២នាក់ នៅខេត្តព្រះសីហនុ

0

ព្រះសីហនុ: កាលពីវេលាម៉ោង០៨ និង១០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ ២៨មិថុនា ក្នុងភូមិ០១ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូកង់បី និងម៉ូតូធំ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស ២នាក់។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកវត្ថុតាង បន្ទាប់ពីសមត្ថកិច្ច វាស់វែងរួច បានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល រង់ចាំដោះស្រាយពេលក្រោយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.