ផ្ទះ ព័ត៌មានជាតិ ខឹងឪពុកដេញចេញ...

ខឹងឪពុកដេញចេញពីផ្ទះ យកសោចាក់ទ្វារបន្ទប់អ្នកជិតខាង បណ្ដាលឲ្យម្ចាស់ជាប់នៅខាងក្នុងជាច្រើនម៉ោង

0

ភ្នំពេញ: នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ករណីប្រើប្រាស់ហិង្សា ស្ថិតភូមិត្នោត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ អំ វិសាល ភេទប្រុស អាយុ ២០ ឆ្នាំ។

ដំណើររឿង៖ មុនពេលឃាត់ខ្លួន ជនសង្ស័យតែងតែប្រើហិង្សារករឿង និងយកដុំថ្មគប់ទៅលើផ្ទះអ្នកជិតខាង បណ្តាល់ឲ្យមានការខូចខាតបែកទ្វារកញ្ចក់ បង្អួចកញ្ចក់ និងបង្ករជាការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ហើយថែមទាំងយកសោចាក់ទ្វារផ្ទះជួលអ្នកជិតខាង ពីខាងក្រៅធ្វើឲ្យម្ចាស់ផ្ទះជាប់ក្នុងបន្ទប់ជាច្រើនម៉ោង ដោយសារខឹងឪពុករបស់ខ្លួន ដេញចេញពីផ្ទះ លុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ១០នាទី សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យតែម្ដង។

ក្រោយឃាត់ខ្លួនធ្វើការនាំសួរនាំ ជនសង្ស័យបានសារភាពថា​ ខ្លួនពិតជាបានប្រព្រឹតអំពើដូចខាងលើមែន និងធ្លាប់ប្រើប្រាស់សារធាតុ​ ចូលមណ្ឌលកែប្រែ ៤ដងហើយ បន្ទាប់សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.