ផ្ទះ ព័ត៌មានជាតិ គ្រឿងញៀនបំផ្ល...

គ្រឿងញៀនបំផ្លាញអ្នក គ្រួសារ និងសង្គមជាតិ! យុវជនម្នាក់ ជួញដូរសារធាតុញៀនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ភ្នំពេញ: កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ៣៥នាទី សមត្ថកិច្ចបានចុះបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចផ្លូវរថភ្លើង ក្ដាន់២ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ រាក់ សា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ទីលំនៅមិនពិតប្រាកដ។

វត្ថុតាងដកហូតបាន៖
-ក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់ធំ។
-ថង់សំរាប់ច្រកសារធាតុញៀនមួយចំនួន។
-ទុយោចូកសារធាតុញៀនពណ៌ស្វាយចំនួន០១។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.