ផ្ទះ ព័ត៌មានជាតិ ជនជាតិចិនជាច្...

ជនជាតិចិនជាច្រើននាក់ ត្រូវបណ្ដេញទៅប្រទេសកំណើតវិញ…

0

ភ្នំពេញ: នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០៦នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ។

ជនជាតិចិនទាំង ០៦នាក់ ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា យោងតាមប្រកាសបណ្តេញចេញក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ និងហាមចូលព្រះរាជាណាចក្រកម្ពុជារយ:ពេល ០៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។

កិច្ចប្រតិបត្តិការនេះ ក៏មានការចូលរួមពីកម្លាំងសមត្ថកិច្ច របស់ក្រសួងសន្តិសុខ សាធារណ: នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកទៅអនុវត្តតាមច្បាប់ នៅប្រទេសចិន៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.