ផ្ទះ ព័ត៌មានជាតិ អាជីវករ និងប្...

អាជីវករ និងប្រជាពលរដ្ឋទាំងអស់មានដឹង ផ្លូវណាដែលបិទមិនឲ្យ(ចេញ-ចូល)ក្នុងថ្ងៃបុណ្យអ៊ុំទូកហើយឫនៅ?

0

ភ្នំពេញ: សេចក្តីជូនដំណឹងដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបទាក់ទងទៅនឹងទីតាំងដែលត្រូវបិទមិនឲ្យម៉ូតូ រ៉ឺម៉ក ឬរថយន្តបើកចេញចូលក្នុងឱកាសពិធីបុណ្យអ៊ុំទូក ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសគឺបង្កលក្ខណ:ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការដើរចូលមកទស្សនាកម្មវិធីកម្សាន្តនានា ក៏ដូចជាពិធីប្រណាំងទូក។

ផ្លូវដែលត្រូវបិទមានដូចខាងក្រោម៖
១. ផ្លូវ ២៩៤ កែងផ្លូវនរោត្តម
២. ផ្លូវសុរ៉ាមរិទ្ធ កែងនាគបាញ់ទឹក
៣. ផ្លូវ ២៤០ កែងផ្លូវព្រះស៊ីសុវត្ថិ
៤. ផ្លូវ ២៤០ កែង ផ្លូវសុធារស់
៥. ផ្លូវប៉ាស្ទ័រ ៥១ កែងវត្តលង្កា
៦. ផ្លូវ២៤០ កែងផ្លូវប៉ាស្ទ័រ ៥១
៧. ផ្លូវ ២២២ កែងផ្លូវប៉ាស្ទ័រ ៥១
៨. ផ្លូវ ១៨៤ កែងផ្លូវនរោត្តម
៩. ផ្លូវ ២៤០ កែងផ្លូវនរោត្តម
១០. រោងកុនលុច្យ កែងផ្លូវនរោត្តម
១១. ផ្លូវព្រះស៊ីសុវត្ថិ កែងវត្តបទុម
១២. ផ្លូវលេខ១៩ កែង ផ្លូវលេខ១៣
១៣. ផ្លូវ១៩ កែងផ្លូវ១៨៤។

សូមប្អូនប្រជាពលរដ្ឋទទួលជ្រាបជាព័ត៌មាន នឹងចូលរួមគោរពតាមសេចក្តីណែនាំនេះ ដើម្បីងាយស្រួលដល់កម្លាំងសមត្ថកិច្ចក្នុងការអនុវត្តការងារ ជាពិសេសកុំឲ្យមានការកកស្ទះ និងងាយស្រួលដល់អ្នកថ្មើរជើង ដើរចូលទស្សនាកម្មវិធីកម្សាន្តនានា៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.