ផ្ទះ ព័ត៌មានជាតិ សិស្សវិទ្យាល័...

សិស្សវិទ្យាល័យសន្ធរម៉ុក២នាក់និងឥន្ទ្រៈទេវីម្នាក់ ឆក់ចំក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ មិនបានប៉ុន្មានផងជាប់ខ្នោះបាត់

0

ភ្នំពេញ: ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សូមគោរពរាយការណ៍ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ មិនបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ប្រព្រឹត្តនៅចំណុចមុខមុខយានដ្ឋានT.C AUTO CAR ផ្លូវលេខ៥៩៨ ក្រុម៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល១៤ និង៣៥ នាទី បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធីមានឈ្មោះ ៖
ជនសង្ស័យ
១-ឈ្មោះ លីន រស្មី ហៅ ស្មីតូច ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុក
-ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ២៥៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
-ឃាត់ខ្លួននៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ១ និង៣០ នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

២-ឈ្មោះ ជា ម៉េងគៀង ហៅ ប៊ី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សវិទ្យាល័យឥន្ទ្រ:ទេវី ថ្នាក់ទី ១២
-ស្នាក់នៅផ្ទះលេខ៣អឺ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-ឃាត់ខ្លួននៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ១ និង៣០ នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

៣-ឈ្មោះ សុខ ឧត្តម ហៅ ប៉ែត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី១០
-ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-ឃាត់ខ្លួននៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ៤ និង ៤០ នាទី នៅចំណុចផ្សារល្វេ ផ្លូវជាតិលេខ២ ភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ

ជនរងគ្រោះ
-ឈ្មោះ សាន សាក់នី ភេទស្រី ជនជាតិខ្មែរ
-មុខរបរ ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ
-មានទីលំនៅផ្ទះលេខ២ដេ ផ្លូវលេខ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.