ផ្ទះ ព័ត៌មានជាតិ បុគ្គលិកក្រុម...

បុគ្គលិកក្រុមហ៊ុន ខេមបូឌា ស៊ីណូ អ៊ីមផត&អិចផត ត្រេឌីង ឯ.កម្នាក់ បានបញ្ឈប់ពីការងារ ហើយតែឆ្លៀតឳកាសដើរប្រមូលលុយក្រុមហ៊ុនទៀតមានអីខ្នោះ

0

កណ្តាល: កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៣និង១០នាទី នៅចំណុច ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះ ០១នាក់មានឈ្មោះ CHAN WANGHUIZI ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន លេខEA9510762 រស់នៅ ភូមិព្រែករាំង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ បុគ្គលិកក្រុមហ៊ុន ខេមបូឌា ស៊ីណូ អ៊ីមផត&អិចផត ត្រេឌីង ឯ.ក ។
ចំណែកជនសង្ស័យ ០១នាក់
ឈ្មោះ តាំង សំណាង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិអូចារ្យ ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរ បុគ្គលិកក្រុមហ៊ុន ខេមបូឌា ស៊ីណូ អ៊ីមផត&អិចផត ត្រេឌីង ឯ.ក ។
តាមរឿងហេតុបានឥ្យដឹងថាកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ឈ្មោះ តាំង សំណាង មានតួនាទីជាអ្នកចែកចាយ អាគុយ និងប្រេងម៉ាស៊ីន ពីក្រុមហ៊ុនយកទៅបោះឲ្យដេប៉ូភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ក្រោយមកឈ្មោះ តាំង សំណាង ដើរប្រមូលប្រាក់ពីដេប៉ូចែកចាយទាំងនោះបានហើយ ប៉ុន្តែមិនយកទៅប្រគល់ឲ្យក្រុមហ៊ុននោះទេ ។ រហូតដល់ក្រុមហ៊ុនដឹងពីទង្វើបែបនេះ ក៏បានបញ្ឈប់ពីការងារ ក៏ប៉ុន្តែឈ្មោះ តាំង សំណាង នៅតែបន្តសកម្មភាពដើរប្រមូលប្រាក់ពីភ្នាក់ងារដេប៉ូចែកចាយទៀត។
លុះនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៣និង១០ នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ឈ្មោះ តាំង សំណាង បានបន្តប្រមូលប្រាក់ពីអតិថិជន នៅចំណុចភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ក្រោយមក កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល កោះដាច់ បានឃាត់ខ្លួនឈ្មោះ តាំង សំណាងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានបញ្ជូនជនសង្ស័យមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការតាមនីតិវិធី៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.