ផ្ទះ ព័ត៌មានជាតិ ត្អូញចុកពោះព្...

ត្អូញចុកពោះព្រោះមានកូនក្នុងផ្ទៃ ពីយប់ធម្មតា ស្រាប់តែព្រឹកឡើងស្លាប់ចោលគ្រួសារទាំងវ័យក្មេង

0

កណ្តាល: ក្មេងស្រីម្នាក់ដេកស្លាប់បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង ៨និង៤៥នាទី នៅចំណុចកើតហេតុ ផ្ទះជនរងគ្រោះ ភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ គុណ ស្រីការ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ កម្មការនី ជនជាតិខ្មែរ ទីកន្លែងស្នាក់នៅ ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង៧និង០០នាទីជនរង
គ្រោះបានទៅជាមួយសង្សារ ដែលរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ដោយប្រាប់អ្នកផ្ទះថាទៅមន្ទីរពេទ្យ ជនរងគ្រោះមានទម្ងន់ ២ខែហើយ ដោយទៅបាត់មិនឃើញមកវិញ ។ លុះដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨និង០០នាទីឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ដោយប្រាប់ប្អូនថា ចុកពោះណាស់ រួចបានឲ្យប្រេងខ្យល់លាបពោះ បន្ទាប់មកជនរង គ្រោះ បានរាងធូរ ។ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទី ជនរងគ្រោះនិយាយថា ចុកពោះណាស់ ក៏បានដេកខាងក្រៅបន្ទប់ជាមួយប្អូន ។ ដល់ម៉ោង ៧និង០០ នាទីព្រឹក ក៏ឃើញជនរងគ្រោះ វារទៅដេកក្នុងបន្ទប់វិញប្រហែលមួយសន្ទុះក្រោយមក ក៏បានដាស់ជនរងគ្រោះឲ្យហូបបាយ ស្រាប់តែជនរងគ្រោះមិនមាត់ ទើបនាំគ្នាយកទឹកជូតមុខ និងអង្រួនជនរងគ្រោះឲ្យដឹងខ្លួន ប៉ុន្តែជនរង គ្រោះមិនដឹងខ្លួន ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅ
ហើយ ។
ទើបរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។
សមាសភាពចូលរួមពិនិត្យសមត្ថកិច្ចជំនាញបច្ចេកទេសខេត្តកណ្តាល ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។
ការសន្និដ្ឋានតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូអ្នកគ្រូពេទ្យ កោសល្យវិច័យមន្ទីរពេទ្យបង្អែកជ័យជម្នះខេត្តកណ្តាល ជនរងគ្រោះ ស្លាប់ដោយសារ ចុកពោះបណ្តាលឲ្យស្លាប់(អាចកូនក្រៅស្បូន)។
ក្រោយកើតហេតុសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.