ផ្ទះ ព័ត៌មានជាតិ Update៖ អគ្គិ...

Update៖ អគ្គិភយ័ដែលឆាបឆេះផ្ទះលក់គ្រឿងសំណង់និងសម្ភារៈអគ្គិសនី នោះពេលនេះ…

0

ព្រះសីហនុ: អគ្គិភយ័ដែលឆាបឆេះផ្ទះមួយកន្លែង នៅតាមផ្លូវឯករាជ្យម្តុំជិតផ្សារទំនើបអូរ៉េន ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ សមត្ថកិច្ចប្រើឡានទឹកច្រើនគ្រឿងអន្តរាគមន៍ពន្លត់ ជិតរលត់វិញហើយ គិតមកត្រឹមម៉ោងជាង១០និង០០នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដដែលនេះ ។ បើតាមសមត្ថកិច្ចប្រាប់ថា ផ្ទះដែលឆេះនេះ ជាផ្ទះលក់គ្រឿងសំណង់និងសម្ភារ:អគ្គិសនី ហើយថាការឆាបឆេះជាអគ្គិភ័យនេះគឺឆេះសម្ភារ:ផ្សេងៗមានដូចជាខ្សែភ្លើងជាដើមក្នុងផ្ទះនោះ។
ភ្លាមៗគេនៅមិនទាន់ដឹងថា នៅខាងក្នុងមានមនុស្សរងគ្រោះជាប់ក្នុងនោះដែរឬក៍អត់ទេ សមត្ថកិច្ចកំពុងពិនិត្យរកមើល និងស្រាវជ្រាវពីមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.