ផ្ទះ ព័ត៌មានជាតិ អាសូរណាស់! បា...

អាសូរណាស់! បាត់ប្ដីទៅស្រែមិនឃើញមកវិញ ព្រឹកឡើងទៅរកឃើញសពអណ្ដែតទឹក ប្រពន្ធយំស្ទើរសន្លប់

0

កំពងឆ្នាំង: កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ៥០នាទីល្ងាច មានករណីបុរសម្នាក់ខ្យល់គ បណ្ដាលឲ្យលង់ទឹកស្លាប់ ត្រង់ចំចណុចអ្នកតាក្រញាញ់ ស្ថិតភូមិកំពង់ខ្លាញ់ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ មួង សារ៉េត ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិកោះស្លែង ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ដំណើររឿង៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះបានមកធ្វើស្រែប្រាំងត្រង់ចំណុចខាងលើ បាត់មិនឃើញទៅផ្ទះវិញ លុះដល់ថ្ងៃកើតហេតុ ប្រពន្ធមករកប្ដីក៏ឃើញអណ្ដែតទឹក ក្បែរទុយោទឹកបាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យ ពុំឃើញមានស្លាកស្នាមវិញគួរឲ្យគត់សម្គាលឡើយ គឺជនរងគ្រោះពិតស្លាបដោយលង់ទឹកប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.