ផ្ទះ ព័ត៌មានជាតិ Updated៖ តុលា...

Updated៖ តុលាការកម្ពុជាផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ ជនជាតិ​វៀតណាម​សញ្ជាតិ​កា​ណា​ដា​ម្នាក់​ អស់មួយជីវិត

0

​ភ្នំពេញ: ដោយ​អនុវត្ត​តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណ:​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ ដល់​កម្លាំង​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ស្រាវជ្រាវ​ដោយ​សហការ​ជាមួយ​នគរបាល​អន្តរជាតិ​(Interpol)​ និង​សមត្ថកិច្ច​ប្រទេស​ឥ​ណ្ឌី​នេ​ស៊ី​ ឈាន​ទៅ​ចាប់ខ្លួន​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ឈ្មោះ​ ឡេ​ ហុង​ហ្វី​ (Le​ Hong​ Phi​ )​ ជនជាតិ​វៀតណាម​ សញ្ជាតិ​កា​ណា​ដា​ នៅ​កោះ​បាលី​ ប្រទេស​ឥ​ណ្ឌ​នេ​ស៊ី​ តាម​និវេទន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ​(Interpol)​។​ ការ​ចាប់ខ្លួន​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៩​។​

​មន្ត្រី​នគរបាល​មន្ទីរ​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ បានឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ​សមត្ថកិច្ច​កម្ពុជា​ សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ នាំ​ខ្លួន​មេ​ក្លោ​ង​ឈ្មោះ​ ឡេ​ ហុង​ហ្វី​ (Le​ Hong​ Phi​ )​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ មក​ប្រទេស​កម្ពុជា​។​
​ប្រភព​ដដែល​បន្ត​ថា​ មេ​ក្លោ​ង​នេះ​ត្រូវ​បាន​តុលាការ​កម្ពុជា​ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ អស់​មួយ​ជី​វិត​ ពី​បទ​ជួញដូរ​ ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​ សារធាតុ​ញៀន​ (​កូ​កេ​អ៊ី​ន​)​ ជាង​១​តោន​ ឆ្លង​ដែន​ពី​ប្រទេស​អេ​ក្វា​ឌ័​រ​ មក​កម្ពុជា​ ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ តាម​ផ្លូវ​សមុទ្រ​ (​ត្រូវ​សមត្ថកិច្ច​ចិន​រឹបអូស​គ្រឿងញៀន​ នៅ​កំពង់​ផែ​ទីក្រុង​សៀង​ហៃ​ រីឯ​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​នាយក​ក្រុមហ៊ុន​ ១​នាក់​ ជនជាតិ​វៀតណាម​ នៅ​រាជធានី​ភ្នំពេញ​)​ ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.