ផ្ទះ ព័ត៌មានជាតិ ឃើញដើរទាំងទឹក...

ឃើញដើរទាំងទឹកមុខក្រៀមក្រំ ម្ដងសើចម្ដងស្រងូតស្រងាត់ មិនដឹងកើតអី ស្រាប់តែទ្បើងចង.កសម្លាប់ខ្លួនលើដើមឈើ

0

ភ្នំពេញ: កាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ឆ្លងចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៤៧ កែងនិងផ្លូវ៨៨ ត្រង់ចំណុចមុខមន្ទីរពេទ្យកិតុព្រះមិលា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីប្រជាពរដ្ឋប្រទះឃើញបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង នៅលើដើមឈើ សង្ស័យមានវិប្បត្តិផ្លូវចិត្ត។

សពបុរសខាងលើមានវ័យប្រហែល៤០ឆ្នាំ មុនពេលកើតហេតុឃើញ ជនរងគ្រោះ ដើរចេញពីកន្លែងលក់ដូរ ដែលជាប់មន្ទីរពេទ្យគន្ធបុប្ផា ទាំងទឹកមុខក្រៀមក្រំ ម្ដងសើចម្ដងស្រងូតស្រងាត់ ឃើញដូចច្នោះប្រជាពរដ្ឋ មានការអាណិតអាសូរ អ្នកខ្លះឲ្យទឹកផ្លែហូប អ្នកខ្លះទៀតឲ្យទឹកផឹង។

ប្រភពដដែលបន្តទៀតថា មួយសន្ទុះក្រោយមក​ស្រាប់តែឃើញបុរសរូបនោះ បានដើរឆ្លងផ្លូវពីលិចទៅកើត ដោយមានខ្សែលីងឡុងជាប់.ក រួចរត់ឡើងលើដើមឈើ ពេលនោះប្រជារដ្ឋជួយចាប់ដែរ តែចាប់មិនទាន់ ហើយបុរសរូបនោះ បានចង.កជាមួយខ្សែលីងទ្បុង ជាប់នឹងមែកឈើ ស្លាប់តែម្ដង។

ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ ទាក់ទងទៅជំនាញ មកធ្វើកោសល្យវិច័យ និងស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.