ផ្ទះ ព័ត៌មានជាតិ សូមបងប្អូនប្រ...

សូមបងប្អូនប្រុងប្រយ័ត្ន! ប្រហិតចម្រុះ ចាហ៊ួយក្មេង ខូចគុណភាព ត្រូវមន្តី្រជំនាញយកទៅកម្ទេចចោល

0

ស្ទឹងត្រែង: យោងតាមផែក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានសហការជាមួយមន្ត្រីពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមស្តង់តាំងពិព័រណ៍ ស្ថិតក្រុងស្ទឹងត្រែង ក្នុងឱកាសបុណ្យអ៊ុទូកខេត្តស្ទឹងត្រែង។

ក្នុងករណីនេះ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញ ក៏ធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផល រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន៖
– ប្រហិតចម្រុះ ចំនួន ១០ គីឡូក្រាម
– ចាហ៊ួយក្មេង ចំនួន ០៣ គីឡូក្រាម
សរុបទំនិញដកហូតបាន ចំនួន ១៣គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល ព្រមទាំងធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.