ផ្ទះ ព័ត៌មានជាតិ យុវជនម្នាក់ត្...

យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទលួច…

0

ត្បូងឃ្មុំ: កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអញ្ចើម ធ្វើការស្រាវជ្រាវស្វែងរក និងឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ចំណុចវត្តពោធិជ័យមង្គល ហៅ វត្តដំណាក់ចារ ស្ថិតក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ។ ការឃាត់នេះធ្វើឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ ជ័យ វាសនា ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រែកលាប សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដកហូតបាន៖ ទូរស័ព្ទដៃ ០១គ្រឿងម៉ាក iPhone 6 ពណ៌ខ្មៅ។

បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.