ផ្ទះ ព័ត៌មានជាតិ សូមយុវវ័យចៀសឲ...

សូមយុវវ័យចៀសឲ្យឆ្ងាយពីគ្រឿងញៀន! យុវជន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរសារធាតុញៀន

0

បាត់ដំបង: កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៣០នាទី អនុវត្តតាមមតិណែនាំរបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមតិដឹកនាំរបស់លោក កុយ ហៀង ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងនោះនៅចំណុចក្រុម២២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង ដោយ មានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ចូលរួមកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តគរ ធ្វើការបង្ក្រាបឃាត់ មុខសញ្ញាចំនួន ២នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅមូលដ្ឋាន ខាងលើព្រមទាំងដកហូតវត្ថុតាង និងសម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ជនសង័្សយមាន៖
១-ឈ្មោះ កុយ ហេងលី ហៅ ហេង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(ម្ចាស់ថ្នាំញៀន)។
២-ឈ្មោះ កេន អក្ខរា ហៅ មករា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(បក្ខពួក)។

វត្ថុតាងដែលដកហូតបានមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក (ICE)ចំនួន ០៧ថង់ មានទម្ងន់ សរុប ២២០,៥ ៩ ក្រាម ទាំងសំបក
-ទូរស័ព្ទដៃ ចំនួន ០១គ្រឿង និងកាបូបសំរាប់ដាក់ប្រាក់ចំនួន ០១
-ម៉ូតូម៉ាក Honda dream ពណ៌ទឹកមាស គ្មានស្លាកលេខ ស៊េរីឆ្នាំ២០១៩ ចំនួន ០១គ្រឿង
-រថយន្តម៉ាក Kia morning ពណ៌ទឹកក្រូច ពាក់ស្លាកលេខ បាត់ដំបង 2B 4000 ចំនួន ០១គ្រឿង
-ខ្សែដៃប្លាកទីនចំនួន០១ខ្សែ
-កូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ ចំនួន ០១
-ថង់ប្លាស្ទិកសំរាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារ:សំរាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួនទៀត ។

ក្រោយពេលសាកសួរស្រាវជ្រាវរួចនគរបាលក្រុងបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.