ផ្ទះ ព័ត៌មានជាតិ ព័ត៌មានចុងក្រ...

ព័ត៌មានចុងក្រោយ៖ ដឹងការពិតហើយ នារីជនជាតិអង់គ្លេស បានបាត់ខ្លួន ហើយរកឃើញសពអណ្ដែតទឹកសមុទ្រនោះ គឺស្លាប់…

0

ព្រះសីហនុ: ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចជំនាញ បានឲ្យដឹងថា នារីជនជាតិអង់គ្លេស ដែលបានបាត់ខ្លួន ហើយរកឃើញសពអណ្ដែតទឹកសមុទ្រនោះ គឺស្លាប់ដោយលង់ទឹក មិនមានការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ។

ជនរងគ្រោះឈ្មោះ BAMBRIDGE AMELIA Louise ភេទស្រី សញសញ្ជាតិអង់គ្លេស ជាភ្ញៀវទេសចរណ៍ ឆ្នាំកំណើត 14.07.1998 កាន់លិខិតឆ្លងដែនលេខ 531890833 បានបាត់ខ្លួនកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង១០នាទី។

ដោយសាកសព ត្រូវបានប្រទះឃើញអណ្តែត នៅលើផ្ទៃសមុទ្រ ត្រង់ចំណុចជិត ព្រំប្រទល់កម្ពុជា និងថៃស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មានចម្ងាយប្រហែលជាង៩២គីឡូម៉ែត្រ ទិសដៅខាងលិចឈៀងខាងជើង ពីកន្លែងបាត់ខ្លួន ហើយបានធ្វើការពិនិត្យសាកសពនោះ ពិតជាជនរងគ្រោះប្រាកដមែន បានស្លាប់ដោយសារលង់ទឹក មិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ។

ក្រោយធ្វើកោសល្យវិច័យ និងកំណត់ហេតុរួច សមត្ថកិច្ច បានប្រគល់សព ជូនក្រុមគ្រួសារ និងតំណាងកុងស៊ុលអង់គ្លេសប្រចាំកម្ពុជា ដឹកយកទៅរាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.