ផ្ទះ ព័ត៌មានជាតិ ផ្អើលទាំងយប់!...

ផ្អើលទាំងយប់! ជនជាតិចិនមួយក្រុមទំនងធ្វើដំណើរកម្សាន្ត មានផ្ទុកកំប៉ុងហ្គាស បណ្ដាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ

0

មណ្ឌលគិរី: កាលពីវេលាម៉ោង ២០ និង ៣៥នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយកើតឡើង ត្រង់ចំណុចគីឡូម៉ែត្រលេខ ៦៥ ផ្លូវ76A ស្ថិតភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

អ្នកបើកបររថយន្តឈ្មោះ ហ៊ុង ខាយ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិចិន។

មូលហេតុ៖ រថយន្តម៉ាក tundra ពាក់ស្លាកលេខ Texas KBV-9707 ពណ៌ត្រេអ៊ី ដឹកម៉ូតូមានផ្ទុកកំប៉ុងហ្គាស បណ្ដាលឲ្យផ្ទុះឆាបឆេះម៉ូតូចំនួន ២គ្រឿង សំណាងម្ចាស់រថយន្ត និងអ្នករួមដំណើរមិនមានអ្នករងរបួស។

ករណីនេះមន្ត្រីជំនាញពន្លត់អគ្គិភ័យបានចុះដល់កន្លែង ពន្លត់ទាន់ពេលវេលា៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.