ផ្ទះ ព័ត៌មានជាតិ ក្រុម​ចោរ​មិន...

ក្រុម​ចោរ​មិន​ស្គាល់​អត្តសញ្ញាណ​ចូល​លួច​គាស់​ទូដែក ​លួច​លុយ​ក្នុង​ហាង​លក់ទំនិញ​ ផ្សារ​ទំនើប​ ស៊ី​ង​ឡុ​ង​ទាំង​កណ្តាលថ្ងៃត្រង់​

0

កណ្តាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុម​ចោរ​មិន​ស្គាល់​អត្តសញ្ញាណ ​បាន​ចូល​លួច​គាស់​ទូដែក​លួច​លុយ​ក្នុង​ហាង​លក់ទំនិញ​ ផ្សារ​ទំនើប​ ស៊ី​ង​ឡុ​ង​ទាំង​កណ្តាលថ្ងៃត្រង់​ យក​ចេញ​ទៅ​បាត់​អស់​ ដោយ​មិន​ឲ្យ​ម្ចាស់​ហាង​ដឹង​ឡើយ​។​

​ហេតុការណ៍​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​ចូល​លួច​គាស់​ទូដែក​លួច​លុយ​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់​ នៅ​ចំណុច​ហាង​លក់ទំនិញ​ ផ្សារ​ទំនើប​ ស៊ី​ង​ឡុ​ង​ ភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ ។​

​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ អ៊ូ​ លី​ន​ស៊ីវ​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ចិន​ ស្នាក់​នៅ​ភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ លក់ដូរ​ ។​ ចំណែក​ជនសង្ស័យ​ មិន​ស្គាល់​អត្តសញ្ញាណ​ (​គេចខ្លួន​)​។​

​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ជន​រង​គ្រោះ​បាន​បាត់បង់​សម្ភារ​ដូច​ជា​ ៖​ ទូដែក​ចំនួន​០១​ មាន​ទំហំ​ ៦០x៤០​ ស​.​ម​ ដោយ​ក្នុង​នោះ​មាន​ ៖​ ប្រាក់​រៀល​ប្រមាណ​ ៤០០.០០០៛,​ ប្រាក់​ដុល្លារ​ ប្រមាណ​ជាង​ ១០.០០០$,​ ខ្សែ​ក​ប្លា​ក​ទី​ន​ ០១​ខ្សែ​ និង​ខ្សែ​ ដៃ​ប្លា​ក​ទី​ន​ ០១​ខ្សែ​ ,​ លិខិតឆ្លងដែន​(​ប៉ា​ស្ព័​រ​)​ ០២​ក្បាល​,​ កាត​ធនាគារ​មួយ​ចំនួន​ និង​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន​ ០១​សន្លឹក​។​

​តាម​ដំណើររឿង​ ៖​ ជន​រង​គ្រោះ​បាន​មក​បើកហាង​លក់ដូរ​ទំនិញ​គ្រប់មុខ​ ដែល​មាន​យីហោ​ ផ្សារ​ទំនើប​ស៊ី​ង​ឡុ​ង​ ស្ថិត​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ រយ:ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ពុំដែល​បាត់បង់​អ្វី​ឡើយ​ ។​ លុះ​នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៩​ ជន​រង​គ្រោះ​ និង​ក្រុម​គ្រួសារ​ បាន​នៅ​លក់ដូរ​ធម្មតា​ រហូត​ដល់​វេលា​ម៉ោង​០១​និង​០០​នាទី​ ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​ដដែល​ ជន​រង​គ្រោះ ​បាន​បិទ​ហាង​ ចាក់សោរ​ត្រឹមត្រូវ​ រួច​នាំ​គ្នា​ទៅ​សម្រាក​នៅ​បន្ទប់​ជាន់​ទី​២​។​ លុះដល់​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់​ ខែ​ឆ្នាំ​ដដែល​ ប្ដី​របស់​ជន​រង​គ្រោះ​ បាន​ចុះ​មក​មើល​ហាង​ ស្រាប់តែ​បាត់​មិនឃើញ​សោរ​ដែល​កិប​ទ្វារ​ពី​ក្រៅ​ តែ​ទ្វារ​នៅ​បិត​ ពេល​នោះ​នាំ​គ្នា​រុញ​ទ្វារ​ ចូល​ទៅ​មើល​ក្នុង​ហាង​ ស្រាប់តែ​បាត់​ទូដែក​ ដែល​ដាក់​នៅ​ហាង​នោះ​តែ​ម្ដង​ រួម​ទាំង​សម្ភារ:​ដែល​មាន​ក្នុង​នោះ​ ដូច​បាន​រៀបរាប់​ខាងលើ​ ។​ បន្ទាប់​មក​នៅ​វេលា​ម៉ោង​១៦​រសៀល​ ក៏​បាន​រាយការណ៍​មក​កាន់​សមត្ថកិច្ច​ នគរបាល​ប៉ុស្ដិ៍​សំពៅ​ពូន​ ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ និង​ប៉ុស្ដិ៍​ បាន​កំពុងធ្វើការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​ ដើម្បី​កំណត់​មុខសញ្ញា​ យក​មក​ចាត់ការ​តាម​នីតិវិធី​៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.