ផ្ទះ ព័ត៌មានជាតិ ការបាន៦ខែ មាស...

ការបាន៦ខែ មាសស្នេហ៍សាច់សខ្ចី បាត់ដំណឹងឈឹង ឪពុកក្មេកតាមរកទាំងអស់សង្ឃឹម

0

ភ្នំពេញ: បុរសវ័យ៤០ឆ្នាំម្នាក់ បានបាត់កូនប្រសាស្រី មួយថ្ងៃមួយយប់ ខំស្វែងរកជំនួសកូនប្រុស ខណ:ដែលបុរសជាប្តី កំពុងធ្វើដំណើរចេញពីខេត្តព្រះសីហនុ ដើម្បីតាមរកប្រពន្ធផងដែរ។

ហេតុការណ៍នេះ បាត់ខ្លួននេះបានកើតឡើងចន្លោះម៉ោង ៧ទៅ៨ព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នារីដែលបាត់ខ្លួននេះ ឈ្មោះ ថន ដាវីអាយុ២០មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើ ចំណែកប្តីឈ្មោះ ឈាត ឆើត អាយុ២០ មុខរបរកម្មករខ្សែភ្លើង ធ្វើការនៅខេត្តព្រះសីហនុ អ្នកទាំងពីរមានស្រុកកំណើរ នៅភូមិធ្លក ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវជាបងប្អូនជីដូនមួយ និងគ្នាទៀតផង។

តាមការរៀបរាបរបស់ឪពុកក្មេក នារីដែលបាត់ខ្លួនឈ្មោះ ឈួន ឈាត អាយុ៤០ ឆ្នាំ បានឲ្យដឹង ថា កូនប្រុស និងកូនប្រសាស្រីរបស់គាត់ បានរៀបការ កាលពីខែមិនា ឆ្នាំ២០១៩ បន្ទាប់ពីរៀបការួច ពួកគេបាននាំគ្នាមកស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ រាជធានីភ្នំពេញ កន្លែងកើតហេតុ ដោយពួកគេមានជំនាញខុសគ្នា កូនប្រុសជាកម្មកររាយខ្សែភ្លើង ត្រូវចាកចេញពីប្រពន្ធ ទៅធ្វើការនៅខេត្តព្រះសីហនុ ចំណែកកូនប្រសាស្រីរបស់គាត់ នៅភ្នំពេញធ្វើការជាកម្មការិនីរោងចក្រ ពួកគេមិនទាន់មានកូនទេ។

លុះដល់ថ្ងៃកើតហេតុ កូនប្រសាស្រីបានចេញពីបន្ទប់ ទៅធ្វើការដូចរាល់ដង តែគួឲ្យសោកស្តាយ គាត់បានទទួលដំណឹងថា កូនប្រសាស្រីគាត់ មិនចូលរោងចក្រទេ មិនដឹងថា នាងទៅណានោះទេ ដោយមានអ្នកធ្វើការ ជាមួយកូនប្រសាស្រីរបស់គាត់ ស្គាល់លេខប្តី បានទាក់ទងសួរនាង រួចប្តីថា មិនដឹង ទើបឆោឡោដឹងថាបាត់ខ្លួននាង។

ប្រភពដដែលបន្តទៀតថា កាលពីខែមិនាឆ្នាំដដែល ក្នុងអំឡុងខែ ដែលពួកគេរៀបការកូនប្រសាស្រីរបស់គាត់ ត្រូវបានគេដាក់ថ្នាំម្តងរួចមកហើយ ដោយកាលនោះ បាត់គ្រឿងអលង្ការសរុបជាលុយប្រមាណ៧០០ដុល្លារ។

ក្រោយមកកូនប្រុសរបស់គាត់ បានទាក់ទងគាត់ ដែលកំពុងស្នាក់ខេត្តព្រៃវែង ឲ្យជួយឡើងមកភ្នំពេញ ដើម្បីស្វែងរកកូនប្រសាស្រី តែតាំងពីបាត់កូនប្រសា មកទល់ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំដដែល នេះ មិនមានដំណឹងពីកូនប្រសាស្រីសូម្បីបន្តិច ហើយគាត់ក៏រកគ្រូទាយមើល គេប្រាប់ថា នាងនៅម្តុំខាងជើងរវង្វង់មូលកួចកាណុង ក្នុងខណ្ឌឬស្សីកែវ ទើបគាត់ជាឪពុកក្មេក និងបងប្រុសគាត់ម្នាក់ទៀត មកតាមរកតែនៅមិនឃើញ ទើបសម្រេចចិត្តចូលប៉ុស្តិ៍ទួលសង្កែទី១ ប្រាប់ពីភិនភាគកូនប្រសា ដែលបាត់ដោយគ្មានដំណឹងនេះ ទៅសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីសមត្ថកិច្ចថតរូបនារី ដែលបាត់ខ្លួននោះរួច ក៏បានប្រាប់គាត់វិញថា ឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី១វិញ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.