ផ្ទះ ព័ត៌មានជាតិ គាស់បន្ទប់ជួល...

គាស់បន្ទប់ជួលកម្មការិនីរោងចក្រ បំណងលួចទ្រព្យសម្បត្តិ មានអ្នកមកទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

0

ភ្នំពេញ: ជនសង្ស័យម្នាក់ បានគាស់បន្ទប់ជួលកម្មការិនីរោងចក្រចូល បំណងលួចទ្រព្យសម្បត្តិ ត្រូវបានមីងម្ចាស់បន្ទប់ មកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹក ថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០១៩ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចម្រើន បញ្ញា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់បន្ទប់បានចាក់សោត្រឹមត្រូវ ហើយបានចេញទៅធ្វើការងារអស់ ខណ:មកដល់វេលាកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ មកធ្វើសកម្មភាពឆ្កឹះសោបន្ទប់ ចូលសំងំបំណងលួចទ្រព្យសម្បត្តិ តែត្រូវបានមីងម្ចាស់បន្ទប់មកទាន់ ក៏ចាក់សោខាងក្រៅ រួចរាយការណ៍ទៅសមត្ថកិច្ច ឃាត់ភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.