ផ្ទះ ព័ត៌មានជាតិ ព័ត៌មានបន្ថែម...

ព័ត៌មានបន្ថែម៖ អគ្គិភ័យឆេះហាងជនជាតិចិន នៅក្រុងព្រះសីហនុ ប្រើទឹកពន្លត់អស់១៤ ទ្បាន

0

ព្រះសីហនុ: នៅវេលាម៉ោងប្រមាណ ៩និង១៥នាទីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយ កើតឡើងក្នុងហាងលក់គ្រឿង អគ្គិសនីកំពង់សោម ស្ថិតនៅក្រុម២ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង ចេញជាអណ្តាតភ្លើងពីខាងក្នុងផ្ទះមកមុន ទើបបង្កឲ្យឆាបឆេះហាងនេះតែម្តង ។

សមត្ថកិច្ច បានឲ្យដឹងថា អគ្គិភ័យនេះ ប្រើរយ:ពេលពន្លត់ជិត២ម៉ោង ជាមួយរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង និងទឹកអស់១៤ឡាន។

ម្ចាស់ផ្ទះឈ្មោះ ប៊ូរ សុខ បានជួលឲ្យជនជាតិចិន ហើយករណីនេះ មិនបណ្តាលឲ្យមានអ្នករងរបួស និងរាលដល់កន្លែងផ្សេងទេ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.