ផ្ទះ ព័ត៌មានជាតិ អាសូរណាស់! យុ...

អាសូរណាស់! យុវជនម្នាក់ជិះម៉ូតូទៅលេងស្រុក មិនទាន់ដល់ផ្ទះផង ត្រូវជួបរឿងយ៉ាងរន្ធត់

0

បន្ទាយមានជ័យ: នៅវេលាម៉ោង ៩ និង ៣៥នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ ៦ ស្ថិតភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ ធឿន ភេទប្រុស អាយុ ១៨ ឆ្នាំរស់នៅភូមិឡោទេ ឃុំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

មូលហេតុ៖ ដោយថ្ងៃនេះសម្រាក​ បន្ទាប់ពីប្រលងបាក់ឌុបខ្លួនបានមករៀនបន្តនៅទីរួមខេត្ត ក៏មានបំណងទៅលេងស្រុក ខណ:ជិះម៉ូតូមកដល់កន្លែងកើតហេតុ បានបុកគោពេញទំហឹង បណ្ដាលឲ្យបាក់កស្លាប់មួយរពេច នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សារទុកនៅប៉ុស្តិ៍នគរបាល រង់ចាំដោះស្រាយគ្នាតាមច្បាប់ ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.