ផ្ទះ ព័ត៌មានជាតិ រថយន្តដឹកខ្សា...

រថយន្តដឹកខ្សាច់ បើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

0

ភ្នំពេញ: រថយន្តបែន ១គ្រឿង បើកបោះពួយលឿន បួងចង្កូតបត់ស្តាំជ្រុលទៅបុកពីក្រោយម៉ូតូ បណ្តាលឲ្យបុរសម្នាក់ រងរបួសបាក់.កជើងខាងស្តាំ កាលពីវេលាម៉ោង៦ និង៣៥នាទីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះស្ថិតនៅតាមផ្លូវ សម្តេចជា ស៊ីម កែងផ្លូវបេតុង ត្រង់ចំណុចភូមិច្រែស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

បុរសរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ រងរបួសបាក់.កជើងខាងស្តាំធ្ងន់ ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ ម៉ាក SUZUKI
nex ពាក់ស្លាកលេខ ព្រៃវែង 1O-8097 ធ្វើដំណើរតាមបណ្តោយផ្លូវ សម្តេចជា ស៊ីម ពីកើតទៅលិច លុះដល់ចំណុចផ្លូវកែង ស្រាប់តែរថយន្តបង្ក ប្រភេទបែនដឹកខ្សាច់ ពណ៌ ស ឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-3906 បើកស្របទិស ក្នុងល្បឿនលឿន រួចបួងចង្កូតមកស្តាំ កៀរនិងកិនពីលើ បណ្តាលឲ្យម៉ូតូខ្ទេច និងបុរសអ្នកបើកម៉ូតូរបួសបាក់.កជើងខាងស្តាំធ្ងន់ ភ្លាមៗនោះ តៃកុងបង្ក បានចុះពីរថយន្ត គេចខ្លួនបាត់ដោយសុវត្តិភាព។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តគ្លីនិករស្មី ដឹកយកទៅ ចំណែកម៉ូតូ និងរថយន្តបង្ក សមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រា
យពេលក្រោយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.