ផ្ទះ ព័ត៌មានជាតិ យុវជនម្នាក់ ឆ...

យុវជនម្នាក់ ឆក់កាបូបនៅម្ដុំផ្សារTK រត់គេចមិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ភ្នំពេញ: កាលពីថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង ៣៥នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចផ្សារ TK សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហេង គឹមហៃ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសុភី ឃុំសុភី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (មានសារធាតុញៀន)។

សម្ភារ:បាត់បង់៖
-កាបួបដៃ ១ ពណ៌ទឹកក្រូច
-ទូរសព្ទ័ដៃអាយហ្វូន ១គ្រឿង
-កាតTM ចំនួន ១
-អត្តសញ្ញាណប័ណ្ណ ១សន្លឹក ។

ដំណើររឿង៖ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យនិងបក្ខពួកចំនួន៧នាក់ (រត់រួច៤នាក់) បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះឈ្មោះ អ៊ុក ម៉ីសាង ភេទស្រី អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ ៤១BEO ផ្លូវ១២៥ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.