ផ្ទះ ព័ត៌មានជាតិ Updated៖ អាសូ...

Updated៖ អាសូរណាស់! យុវជន២នាក់បងប្អូនបង្កើត ត្រូវរថយន្តកុងតឺន័របើកបត់ឆ្លងផ្លូវ បុកកិនស្លាប់យ៉ាងអាណោចអធ័ម

0

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័របើកបត់ឆ្លងផ្លូវបុកកិនម៉ូតូ ស្ថិតនៅចំណុចស្ពានដែកចម្ការដូង តាមបណ្តោយផ្លូវ ២១៧កែងនិងផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ផន ហៃ និងម្នាក់ទៀតឈ្មោះ ផន ហាត អ្នកទាំង ២ជាបងប្អូនបង្កើតនិងគ្នា។

ដំណើររឿង៖ មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខបើកតាមវណ្តោយផ្លូវ២១៧ ពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងទៅផ្លូវ៣៧១ ក៏ជ្រុលបុកម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D-2312 ជិះដោយយុវជន ២នាក់ បញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងពេញទំហឹង រួចកិនបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុទាំង២នាក់។

ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំប្រគល់ជូនសាច់ញាតិវិញ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

បញ្ជាក់៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ រថយន្តបង្កបើករត់គេចបាត់ស្រមោល ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.