ផ្ទះ ព័ត៌មានជាតិ ហ៊ីយ៉ាន់ដាយ ដ...

ហ៊ីយ៉ាន់ដាយ ដាច់ហ្វ្រាំងបត់បុករះម៉ូតូ២គ្រឿង ទៅផ្ទប់ម៉ាស្តា រងការខូចខាតយ៉ាងដំណំ និងរបួសបុរសម្នាក់

0

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវ៥៩៨ កែងផ្លូវ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីរថយន្ត ដាច់ហ្វ្រាំងបត់បុកម៉ូតូរះម៉ូតូ២គ្រឿង ទៅផ្ទប់ម៉ាស្តាខូចខាតយ៉ាងដំណំ បណ្ដាលឲ្យបុរសម្នាក់ របួសប្រអប់ធ្ងន់ធ្ងរ។

រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ដឹកដីត្រេអ៊ី ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ 01 2-2134 បើកដោយបុរសម្នាក់។ ចំណែករថយន្តរងគ្រោះម៉ាក ម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP- 9769 បើកដោយបុរសម្នាក់។

ម៉ូតូទី១ម៉ាកហុនដាឌ្រីម បើកដោយបុរសម្នាក់ រងរបួសប្រអប់ជើងធ្ងន់ធ្ងរ និងម៉ូតូទី២ ម៉ាកស្កុបពី ពណ៌ក្រហម អ្នកបើកបរ ចុះគេចខ្លួនទាន់ មិនរងរបួសនោះទេ គ្រាន់តែខូចខាតម៉ូតូប៉ុណ្ណោះ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេល កើតហេតុ គេឃើញម៉ូតូទាំងពីគ្រឿង រួមទាំងរថយន្តបង្ក បានធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង តាមបណ្តាយផ្លូវ៥៩៨ ដោយម៉ូតូបើកពីខាងមុខ ខណ:ដល់ចំណុច កើតហេតុ ម៉ូតូទាំងពីរគ្រឿង បានបត់ស្តាំរថយន្តបង្ក បានបត់តាមក្រោយ ដាច់ហ្វ្រាងជាន់មិនស៊ី ក៏ជ្រុលទៅបុករះម៉ូតូ២គ្រឿង និងបន្តទៅបុករថយន្តម៉ាស្តា កំពុធ្វើដំណើរតាមបណ្តោយផ្លូវ១៨០០ បណ្តាលឲ្យក្រពឹតរថយន្ត ផ្នែកខាងស្តាំយ៉ាងដំណំ។

ក្នុងហេតុការណ៍នេះ បុរសម្នាក់ដែលជិះម៉ូតូម៉ាកឌ្រីម ស៊េរីចាស់ របួសប្រអប់ជើង ម្ខាងធ្ងន់ធ្ងរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ ចុះវាស់វែង យកវត្ថុតាង ដាក់ខាង ចំណែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ។ ដោយទ្បែកភាគីទាំងសងខាង សមត្ថកិច្ច ទុកឲ្យសម្រួលគ្នាសិន ប្រសិនបើនិយាយមិនត្រូវគ្នា នឹងបញ្ជូនទៅការិយាល័យ ចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.