ផ្ទះ ព័ត៌មានជាតិ Update៖ ស្លុត...

Update៖ ស្លុតចិត្តណាស់! តើកំហុសអ្នកណា? បុរសវ័យ ៧៤ឆ្នាំម្នាក់ កំពុងជិះម៉ូតូសុខៗ ស្រាប់តែដែកប៉ារ៉ាស់ធ្លាក់ត្រូវ ស្លាប់ចោលគ្រួសារ

0

ភ្នំពេញ: នៅវេលាម៉ោង ១០ និង ២០នាទីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ២០៩ កែងផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មានករណីធ្លាក់ប៉ារ៉ាស់ដែក សង្កត់បុរសវ័យចំណាស់ម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ជនរងគ្រោះឈ្មោះ ឡឹម វិសុទ្ធ អាយុ៧៥ឆ្នាំ ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ១គ្រឿង ម៉ាក Today ពណ៌ទឹកប្រាក់ ធ្វើដំណើរតាមផ្លូវ២០៩ មកដល់ចំណុចកើតហេតុ ស្រាប់តែដែកប៉ារ៉ាស់ ដែលជាងមួយក្រុម កំពុងផ្សារជួសជុល ធ្លាក់ត្រូវ បណ្ដាលឲ្យបែកក្បាល ស្លាប់ក្នុងថ្លុកឈាមភ្លាមៗតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ទីតាំងខាងលើ ដើម្បីធ្វើការកំណត់ហេតុ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.